ព្រៃវែងៈ លោកអធិការស្រុកពាមរ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង បន្ទាប់ពីរថយន្តម៉ាកវីហ្គូ មួយគ្រឿង បើករអិលក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្តាលឲ្យមនុស្សចំនួន២នាក់ ក្នុងនោះមានម្នាក់ជា ប្រធានក្រុមហ៊ុនជីកសិកម្មគ្រីម លែន រងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥៥នាទី រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ១៧ខាងត្បូងក្បាលស្ពានបាបោង តាមបណ្តោយផ្លូវជាតិលេខ១១ ក្នុងភូមិបាបោង ឃុំបាបោង ស្រុកពារ៍ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់ខាងលើនេះ ជាប្រភេទរថយន្តម៉ាក វីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-3643 បើកបរពីទិសខាងជើងទៅត្បូងដោយឈ្មោះ ចុង ជីហ័រ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរប្រធានក្រុមហ៊ុនជីកសិកម្ម គ្រីម លែន បានរអិលធ្លាក់ពីលើផ្លូវទៅជើងទេផ្លូវខាងលិច បណ្តាលឲ្យអ្នកបើកបរទទួលរងរបួស និងអ្នករួមដំណើរម្នាក់ ទៀតរងរបួសដែរតែស្រាល ដោយមានឈ្មោះ លី អ៊ីតា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបកប្រែ។
ក្រោយពីកើតហេតុ រថយន្តដែលខូចខាតខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបាបោង ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ហើយមូលហេតុនោះ ត្រូវបានសមត្ថកិច្ចលើកឡើងថា បណ្តាលមកពី រថយន្តបើកក្នុងល្បឿនលឿន មកដល់លើស្ពានជាន់ហ្រ្វាំងរអិលភ្លៀវចង្កូតបណ្តាលឲ្យធ្លាក់ទៅជើងទេផ្លូវដោយខ្លួនឯងតែម្តង៕
មតិយោបល់