-

គ្រោះថ្នាក់ចរាចរណ៍រថយន្ត ២គ្រឿងបុកគ្នា នៅស្រុកសំរោងទង បណ្តាលឲ្យភាគីខាងរថយន្តតូចរងរបួលស្រាល

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៥កើត ខែភទ្របុទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១:៣០នាទី

នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៤~៣៥ ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានរថយន្ត ០១គ្រឿងម៉ាក CRV ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2S-0240 បើកបរដោយឈ្មោះ ឃឹម បូរ៉ា ភេទស្រី អាយុ ២៤ឆ្នាំរស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធ៍សាត់ បើកបរពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានទៅបុករថយន្ត ០១គ្រឿង ម៉ាក DEAWOO ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6027 សណ្ដោងស៊ឺមីរឺម៉ក ពាក់ផ្លាកលេខ 4E-5484 (ក្រុមហ៊ុន Khmer Exprire) អ្នកបើកបរមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្ដាលឲ្យរងរបួសស្រាលចំនួន ០២នាក់ ស្រី ០១នាក់ និងខូចខាត រថយន្ត ចំនួន០២គ្រឿង ធ្ងន់

ចំពោះវត្ថុតាងទាំងពីរ បានយកទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង រងចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់