កាលពីថ្ងៃអង្គារ ទូរទស្សន៍ស៊ីអិនអិនបានដកស្រង់ប្រភពនៅក្នុងរដ្ឋបាលលោក បៃដិន ថា កិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ១៥-១៦ ខែមិថុនា នៅទីក្រុងហ្សឺណែវ។
ទូរទស្សន៍នេះបានរាយការណ៍ថា «ក្រុមមន្ត្រីបាននិយាយថា ទីក្រុងហ្សឺណែវបានក្លាយជាទីក្រុងចុងក្រោយសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលបានពិភាក្សាគ្នាយ៉ាងយូររវាងមេដឹកនាំទាំងពីរដែលត្រូវបានគេរំពឹងថានឹងជួបគ្នានៅថ្ងៃទី ១៥-១៦ ខែមិថុនា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចអន្តរជាតិជាលើកដំបូងរបស់លោក បៃដិន ចាប់តាំងពីលោកចូលកាន់តំណែងមក»។
ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងស្ថិតនៅអឺរ៉ុបដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅពាក់កណ្តាលខែមិថុនា។ កិច្ចប្រជុំ G7 នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១-១៣ ខែមិថុនា នៅចក្រភពអង់គ្លេស ហើយកិច្ចប្រជុំកំពូលអង្គការណាតូនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា នៅរដ្ឋធានីប៊ែលហ្ស៊ិក។
នៅថ្ងៃទី ១៣ ខែមេសា តាមគំនិតផ្តួចផ្តើមរបស់ទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា លោក ពូទីន និងលោក បៃដិន បានទូរស័ព្ទជាមួយគ្នាជាលើកទីពីរចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកឡើងកាន់តំណែងមក ក្នុងកំឡុងពេលដែលលោកបានស្នើទៅមេដឹកនាំរុស្ស៊ីឱ្យជួបផ្ទាល់នៅក្នុងប្រទេសទីបីនៅក្នុងប៉ុន្មានខែខាងមុខនេះ៕
មតិយោបល់