កោះកុងៈ លោកអធិការស្រុកបុទុមសាគរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកបុកស្រ្តីវិកលចរឹតម្នាក់មិនស្គាល់អត្តសញ្ញាណស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល៕
មតិយោបល់