កំពតៈ ជនសង្ស័យជាស្ត្រីរូបស្រស់ម្នាក់ ត្រូវបានកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងកំពត ធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញមានថ្នាំញៀនជាប់នឹងខ្លួន។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ស្ត្រីជាជនសង្ស័យនេះមានឈ្មោះ ហួរ លីណា អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ និងដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនបន្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់