ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយនិងប៉ុស្តិ៍ឬស្សីកែវ ធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញមានថ្នាំញៀនជាប់នឹងខ្លួន។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទី យប់ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្រុម៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ង្វៀង ទឹងម៉ី ហៅអាម៉ី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវបេតុ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាដក (ជួញដូរ)។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់,ទូរសព្ទម៉ាកណូគារ ១មួយគ្រឿង និងម៉ូតូម៉ាក CT១០០ កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-0411ចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍ឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបណ្តោះអាសន្ន កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់