ព័ត៌មានជាតិ

អាមេរិក ប្រើ Angry Birds និង Google Maps លួច​យក​ទិន្ន​ន​ន័យ​អ្នក​ប្រើ​

​ទីភ្នាក់ងារ​ចារកម្ម​របស់​អាមេរិក និង​អង់គ្លេស​បាន​សម្រេចចិត្ត​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​សម្រាប់​តាមដាន​ដោយ​សម្ងាត់ តាមរយៈ​កម្មវិធី​ហ្គេម Angry Birds និង Google Maps​។ នេះ​បើ​យើង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​

​យោង​តាម​ការចុះផ្សាយរ​បស់​កាសែត​ញូយ៉ក​ថែម បានឲ្យដឹងថា ការអនុវត្ត​ផែនការ​ខាង​លើក​នេះ នឹង​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ស៊ើបអង្កេត រក​ព័ត៌មាន​នានា ទាក់ទង​ទៅនឹង​ទីតាំង អាយុ ភេទ និង ការ​ស្វែង រក​សេវាកម្ម​ផ្លូវភេទ​ផងដែរ​។ ការសិក្សា​អំពី​របៀប​នៃ​ការទទួល​បាន ទិន្នន័យ​សម្ងាត់​តាមរយៈ​ទូរស័ព្ទដៃ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​នៃ​ប្រទេស​មហាអំណាច​ទាំងពីរ ធ្វើ​ឡើង​តាំងពី​ឆ្នាំ ២០០៧ មកម្ល៉េះ​។​

​លោក Edward Snowden អតីត​សមាជិក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (NSA) ដែល​អាមេរិក​បាន​ចោទ​ថា​ជា​ជន​ក្បត់ និង​កំពុង​ជ្រកកោន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី បាន​រាយការណ៍​ថា NSA ជាមួយនឹង​ទីស្នាក់ការ​កណ្តាល​នៃ​ផ្នែក​ទំនាក់ទំនង​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស បានសម្រេច រួម​គ្នា​តាមដាន និង ស្រង់​យក​ទិន្នន័យ​តាមរយៈ ទូរស័ព្ទ​ស្មា​ត​ហ្វូន តាំងពី​ឆ្នាំ​២០០៧​មក​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ​ក្រុមហ៊ុន​ផលិត​ហ្គេម RAVIO របស់​ប្រទេស​ហ្វាំង​ឡ​ង់ ដែល​បាន ផលិត​ហ្គេម Angry Birds បាន​និយាយថា ខ្លួន​មិន​បារម្ភ​នោះ​ទេ ព្រោះថា​ប្រព័ន្ធ​សុវត្ថិភាព​នៃ​ហ្គេម​ខ្លួន​មាន​កម្រិត​ខ្ពស់ ហើយ​ខ្លួន​ក៏​សូម​ច្រាន​ចោល​ផងដែរ ថា​មិន​បាន​ចូល​ដៃ​ជាមួយ NSA ឡើយ​៕​
2014-01-28_112358

មតិយោបល់