ព័ត៌មានជាតិ

បីខេត្តនេះ! សម្រួលវិធានការសម្រាប់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរឆ្លងកាត់ និងចេញចូល

– អភិបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី៖ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ប្រជាពលរដ្ឋដែលឆ្លងកាត់ខេត្តព្រៃវែង គឺឆ្លងកាត់បានធម្មតា ។ ចំពោះប្រជាពលរដ្ឋដែលចូលមកកាន់ទឹកដីខេត្តព្រៃវែង ក៏ចូលមកធម្មតា ដោយត្រូវអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ ។
ក្នុងករណីបងប្អូនមកពីតំបន់ក្រហម តំបន់ផ្ទុះ ឬបងប្អូនមានរោគសញ្ញាគួរឲ្យសង្ស័យ អាជ្ញាធរនិងយកបងប្អូនមកធ្វេីចត្តាឡីស័ក ១៤ថ្ងៃ និងពិនិត្យសំណាក!


– អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ៖ សូមបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកខេត្តត្បូងឃ្មុំ ក្នុងករណីសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវធ្វើតេស្តរហ័ស និងអាចធ្វើចត្តាឡីស័ករហូតដល់ចេញលទ្ធផលធ្វើតេស្ត!!

– អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន៖ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសម្រួលវិធានការសម្រាប់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរទៅកាន់ខេត្តមួយនេះ។

ក្នុងករណីសង្ស័យ ឬស្ថានភាពសុខភាពប្រែប្រួល ប្រជាពលរដ្ឋអាចទំនាក់ទំនងទៅមន្ទីរសុខាភិបាលខេត្ដ ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈលេខទូរស័ព្ទ 012 794 896 ឬ 016 526 520 និងត្រូវប្រញាប់ទៅធ្វើតេស្ដរកជំងឺកូវីដ១៩ នៅវេទិការ៧មករា សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕

មតិយោបល់