គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញ សេចក្ដីជូនដំណឹងកាលពីថ្ងៃទី២០ខែតុលា ឆ្នាំ២០១៤ ដល់ប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានជាតិ និង អន្តរជាតិទាំងអស់ថា នៅថ្ងៃសុក្រទី២៤ខែ តុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក គ.ជ.ប នឹងធ្វើការបំផ្លា្ញញសន្លឹក ឆ្នោតដែលបានប្រើប្រាស់រួចនាពេលកន្លងមកនោះ។
សន្លឹកឆ្នោតដែលត្រូវបំផ្លាញរួមមានសន្លឹកឆ្នោត ដែលបានប្រើ ប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ ឆ្នាំ ២០០៨ និង សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ឆ្នាំ២០១២។
ការបំផ្លាញសន្លឹកឆ្នោតនេះនឹងត្រូវធ្វើឡើងនៅផ្ទះលេខ ៩ ផ្លូវ ៣៤៥សង្កាត់បឹងកក់ទី១ខណ្ឌទទួលគោករាជធានីភ្នំពេញ ហើយសេច ក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាតិ និង អន្តរជាតិទាំងអស់ចូលរួមពិនិត្យមើល និង យកព័ត៌មានកុំបីខាន៕
មតិយោបល់