ស្ទឹងត្រែងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្ទឹងត្រែង បានឲ្យដឹងថា នៅវេលាម៉ោង ១១និង១០នាទីព្រឹក ដល់ម៉ោង ១រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នឹងធ្វើការផ្អាកការផ្គត់ផ្គង់អគ្គិសនី។
មូលហេតុ ដើម្បីដាំបង្គោលថ្មី ជំនួសបង្គោលចាស់ ដែលបានបាក់កាលពីព្រឹកវេលា ម៉ោង ៥និង១០ នាទី អគ្គិសនីស្ទឹងត្រែង នឹងដំណើរការម៉ាស៊ីនភ្លើងតាមកម្លាំងអានុភាពដែលអាចផ្គត់ផ្គង់ជាក់ស្តែង ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និង សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយក្តីអនុគ្រោះ ៕
មតិយោបល់