ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តព្រុសល្បឿនលឿន បុកម៉ូតូជិះបញ្ច្រាសទិសគ្នា របួសធ្ងន់ស្រាល៣នាក់!

​កំពង់ស្ពឺ: កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាកព្រុស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2T-1839 បើកបរដោយឈ្មោះ នីវ ឈៀកគ័រ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន ស្នាក់នៅរាជធានីភ្នំពេញ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-7617 បើកបរដោយឈ្មោះ ម៉ៅ ភារុណ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាំងចចាប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរម្នាក់ឈ្មោះ យឹម រតនា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជាមួយគ្នា ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង២នាក់ និងអ្នកបើករថយន្តរងរបួសស្រាល បានបញ្ជូនទៅពេទ្យសម្ភពសុខណា។

ចំពោះករណីនេះ វត្ថុតាងទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង៕

មតិយោបល់