ភ្នំពេញៈ នារីម្នាក់បានលោតសម្លាប់ខ្លួន ពីលើបន្ទប់ជួលជាន់ទី៤ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលវេលាម៉ោង៤ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៩៧Z ផ្លូវ២៨០ ក្រុម៣៥ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមិត្តភក្តិស្រីឈ្មោះ ណន ណារ៉ន អាយុ៣១ឆ្នាំ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អន ស្រីមាន ភេទស្រី៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយខ្លួន នៅក្នុងបន្ទប់ជួលលេខ២១ ជាន់ទី៣ ចំណុចកើតហេតុខាងលើ ហើយមុនពេលកើតហេតុ ១ថ្ងៃជនរងគ្រោះបានមកសុំបន្ទប់របស់ខ្លួនស្នាក់នៅចំនួន២ទៅ៣ថ្ងៃ ដោយប្រាប់ថាចាំ រូបគេពិបាកចិត្តណាស់ ដោយសារតែប្រុសក្បត់ចិត្ត ហើយរកការងារមិនបានទៀត ដោយគាត់គិតថាជាអ្នកស្គាល់គ្នា ក៏បានយល់ព្រមឲ្យស្នាក់នៅ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែនារីរងគ្រោះខាងលើលោតពីលើជាន់ទី៤ធ្លាក់ចុះមកដល់ដី ភ្លាមៗនោះអ្នកជិតខាងបានហៅរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យរុស្ស៊ីផងដែរ លុះមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យបានប្រាប់សមត្ថកិច្ចថានារីរងគ្រោះត្រូវរបួសបាក់ឆ្អឹងខ្នង និងឆ្អឹងចង្កេះ អ្វីដែលពិសេសនោះនាងមានផ្ទុកមេរោគអេដស៍ទៀត រហូតមកដល់ម៉ោង៨យប់ ស្រាប់នារីរងគ្រោះជំងឺធ្វើទុក ខ្លាំងឡើងៗក៏បានដាច់ខ្យល់ស្លាប់បាត់តែម្ដង។
បច្ចុប្បន្ន សាកសពនារីជនរងគ្រោះ ត្រូវបានសមត្ថកិច្ចតម្កល់ទុកនៅសាលមន្ទីរពេទ្យរុស្ស៊ី រង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
មតិយោបល់