បន្ទាយមានជ័យៈ ជនជាតិថៃម្នាក់ដែលជាភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូ ផ្កាយ៥ជាប់ព្រំដែនកម្ពុជាថៃ ក្នុងសង្កាត់ក្រុងប៉ោយប៉ែត បានលោតទម្លាក់ខ្លួនពីអាគារជាន់ទី៥ ចំណុចដើមស្រល់ក្នុងបរិវេណកាស៊ីណូផ្កាយ៥ បណ្តាលឲ្យបាក់ជើងស្តាំ និងបែកក្បាលសន្លប់ដោយមិនដឹងមូលេតុ បង្កការភ្ញាក់ផ្អើលសង្ស័យចាញ់ល្បែងឬជាកណីឃាតម្ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី២៤ ខែមេសា ឆ្នាំ២០១៧ នៅអាគារ៥ជាន់ដើមស្រល់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីសមត្ថកិច្ចក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វងឡា វុធធីផាត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិថៃ ទីលំនៅក្រុងបាងកក ប្រទេសថៃ កាន់លិខិតឆ្លងដែមលេខAA4330921ចុះថ្ងៃទី4/9/2014 ជាភ្ញៀវលេងកាស៊ីណូ បានលោតទម្លាក់ខ្លួនពីអាគារជាន់ទី៥ចុះមកដី បណ្តាលឲ្យបាក់ជើងស្តាំ និងបែកក្បាល សន្លប់ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
មកដល់ពេលនេះសម្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៃការធ្វើអត្តឃាតនេះនៅឡើយទេ។
សូមបញ្ជក់ថា ជាញឹកញាប់តែងតែមានករណីអត្តឃាតលោតសម្លាប់ខ្លួនឬស្លាប់ដោយហេតុការផ្សេងៗនៅក្នុងកាស៊ីណូនា ទីក្រុងប៉ោយប៉ែត ហើយករណីទាំងនោះតែត្រូវបានដាក់កាសង្ស័យជាច្រើនពីពលរដ្ឋ៕
មតិយោបល់