ព័ត៌មានជាតិ

រន្ធត់ណាស់! ម្តាយប្រើឲ្យទៅទិញទឹកកកកូនអាយុ៥ឆ្នាំរអិលជើងធ្លាក់ចូលក្នុងអណ្តូងលង់ស្លាប់

កំពង់ចាម: លោកអធិការស្រុកកងមាស បានប្រាប់Post Newsថា មានករណីលង់ទឹកមួយបានកើតឡើង បន្ទាប់ពីមានក្មេងប្រុស អាយុ៥ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងទឹកអណ្តូងលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអណ្ដូងទឹក ក្នុងបរិវេណផ្ទះ ភូមិសំបួរមាស (ក)ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ក្មេងប្រុសដែលលង់ទឹកស្លាប់ខាងលើនេះ មានឈ្មោះ ស៊ន វិឆិការ ហៅផាត វីត ភេទប្រុស អាយុ៥ឆ្នាំ ដោយមានឪពុកឈ្មោះ សូ សុផាត អាយុ៣១ឆ្នាំ និងម្ដាយឈ្មោះ ខេង សុខហុង អាយុ៣៤ឆ្នាំ។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យក្មេងខាងលើស្លាប់គឺកើតឡើង បន្ទាប់ពីម្ដាយបានប្រើឲ្យទៅទិញទឹកកកដែលនៅក្បែគ្នា ហើយកូនបានលែងក្បែរអណ្តូង ក៏រអិលជើងធ្លាក់ចូលអណ្តូងស្លាប់តែម្តង៕

មតិយោបល់