ព័ត៌មានជាតិ

Update៖ ខឹងគ្រួសារខាងប្រពន្ធមិនឲ្យជួបកូនជាទីស្រឡាញ់ បុរសម្នាក់ផ្តាច់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ទំនងជាខឹងគ្រួសារខាងប្រពន្ធមិនឲ្យជួបកូន បែរជាគិតខ្លីធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលពេញផ្សារតាខ្មៅថ្មី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួនឯងខាងលើនេះ មានឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរលក់ដូរ ធ្វើអត្តឃាតខ្លួនឯងជាមួយនឹងក្រមា ក្រឡាការ៉ូ ពណ៌លឿង លាយខ្មៅទឹកក្រូចចំនួន១ ជាប់ចម្រឹងបង្អូច។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កាលពីមុនចូលឆ្នាំខ្មែរ ប្រពន្ធជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ រហូត ប្រពន្ធបានចេញពីផ្ទះ ដោយយកកូនទៅជាមួយទៅនៅផ្ទះខាងម្តាយនៅភូមិកោះក្របី សង្កាត់
ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ពេលជនរងគ្រោះនឹកកូន បានទៅលេងកូន តែ
ពេលទៅដល់ផ្ទះខាងម្តាយរបស់ប្រពន្ធ ក្រុមគ្រួសារខាងប្រពន្ធ ព្រមទាំងប្រពន្ធបិទទ្វាររបងផ្ទះខ្លួនមិនឲ្យជនរងគ្រោះចូលទៅមើលលេងជួបកូននោះទេ។ ដោយក្រុមគ្រួសារខាងប្រពន្ធមិនឲ្យចូលផ្ទះ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃកើតហេតុប្អូនប្រុស ជនរងគ្រោះបានឡើងទៅលើជាន់ទី១ ក៏ប្រទះឃើញជនរង
គ្រោះចងកជាមួយក្រមាក្រឡា ជាប់ទៅនឹងចង្រឹងបង្អួច ពេលនោះខ្លួនបានស្រែកប្រាប់បងប្អូន ហើយខ្លួនបានស្ទាបខ្លួនបងប្រុសដូចជានៅក្តៅ ក៏បានស្រាយក្រមាដាក់ជនរងគ្រោះចុះ ហើយបានហៅគ្រូពេទ្យជួយបងប្រុស លុះដល់គ្រូពេទ្យមកដល់បានពិនិត្យឃើញថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតរួចហើយ តែដោយបងប្អូននិងក្រុមគ្រួសារមិនអស់ចិត្តបានឲ្យពេទ្យដាក់ ខ្យល់អុកស៊ីសែនជួយតែជនរងគ្រោះនៅតែមិនដឹងខ្លួន ទើបក្រុមគ្រួសារអស់ចិត្តថាកូនពិតជាបានដាច់ខ្យល់ស្លាប់មែន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ សាកសពដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់