ហូទ្បង់ៈ អំទ្បុងការប្រកួតបាល់ទាត់កំពូល កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ នៅក្នុងជំនួបរវាងក្រុមធំៗពីរ របស់ប្រទេសហូឡង់ គឺក្រុមបាល់ទាត់ PSV Eindhoven Eredivisie និង Ajax ស្រាប់តែកើតមានករណីគប់គ្រាប់បែកផ្សែងមួយ ចំពេលការប្រកួត ទើបចាប់ផ្ដើមបានត្រឹម ៥ នាទីប៉ុណ្ណោះ។ នេះបើយោងតាមរយៈ សារព័ត៌មាន mirror ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានបង្កឲ្យមានផ្សែងហ៊ុយខ្មួលខ្មាញ់យ៉ាងខ្លាំងឡើងលើ និងប្រែពណ៌ទៅជាខ្មៅងងឹតសូន្យឈឹង ដែលបង្ខំឲ្យការប្រកួត ត្រូវបានផ្អាកភ្លាមៗ ដើម្បីអាជ្ញាធរប៉ូលិសធ្វើការអន្តរាគមន៍ ។
តាមប្រភពពីប៉ូលិស បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានបណ្តាលឲ្យអ្នកគាំទ្រ ១០នាក់ និងសន្តិសុខ ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ក្រោយពីពួកគេទទួលរងបញ្ហាផ្លូវដង្ហើម ដោយសារឈ្លក់ផ្សែងខ្មៅដែលកំពុងហុយទ្រលោម៕
មតិយោបល់