តាកែវៈ បន្ទាប់ពីមានភ្លៀងធ្លាក់ បូករួមនិងខ្យល់កន្ត្រាក់រួចមក គេសង្កេតឃើញនៅខេត្តតាកែវឯណោះវិញក៏មានការខូចខាតផ្ទះមួយខ្នងដូចគ្នា ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ម្ចាស់ផ្ទះដែលរងការខូចខាតខាងលើនេះ មានឈ្មោះ ប៉ុង ពូន ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ ម៉ឺង យ៉ុន អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ត្រូវខ្យល់កន្ត្រាក់ខូចខាត របើកដំបូលផ្ទះ របើកសំយ៉ាប និងលោតចេញពីតាង ខូចខាត យ៉ាងដំណំ តែមិនបណ្តាលឲ្យមាននរណាម្នាក់រងបួសនោះទេ៕
មតិយោបល់