កំពង់ធំៈ ថ្ងៃចន្ទ ០៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី ស្ថិតនៅចំណុចភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីខ្សែភ្លើងឆក់មនុស្ស បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់ ។
ជនរងគ្រោះឈ្មោះ អែម ចានដា ភេទស្រី អាយុ០៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ។ ជនរងគ្រោះឈ្មោះ អែម រដ្ឋនា ភេទស្រី អាយុ០៩ឆ្នាំ (រងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ) ។
មូលហេតុៈ ក្មេងទាំងពីរនាក់យកទុរវិសដែក ទៅដោតក្នុងរន្ធព្រីភ្លើង បណ្តាលអោយឆក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា សាកសពក្មេងស្រីរងគ្រោះ ស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់ពិតប្រាកដមែន ទើបប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់