ព័ត៌មានជាតិ

ចាប់ខ្លួនបុរសល្មោភកាមម្នាក់ តាមដីកាបង្គាប់តុលាការពីបទ រំលោភសេពសន្ថវៈ

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ ធ្វើការស្រាវជ្រាវនិងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថវៈ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប់ចោទដែលសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ខាងលើនេះមានឈ្មោះ បូ ថូ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ហើយការឃាត់ខ្លួននេះ គឺឃាត់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦២ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១២ របស់លោក ហុក វ៉ាន់ធីណា និងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ បូ ថូ ទើបនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង
៨និង៣០នាទី សមត្ថកិច្ចនគរបាលស្រុកកោះធំ សហការជាមួយប៉ុស្ដិ៍សំពៅពូន បានចុះស្រាវជ្រាវរហូតចាប់ខ្លួនបានជនជាប់ចោទខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យ ខាងលើឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់