The Blue Sky Tower ជាអគារខុនដូកម្ពស់ ១៨ជាន់ ដែលគ្រោងនឹងបង្ហាញខ្លួនលើ ទឹកដីក្រុងព្រះសីហនុ នាពេលខាងមុខនេះ បើយោងតាមរយៈការសម្ភាសន៍តាមទូរស័ព្ទជាមួយលោក រតនៈ ប្រធានគ្រប់គ្រងផ្នែកលក់នៃគម្រោង The Blue Sky Tower។
ប្រធានគ្រប់គ្រងផ្នែកលក់រូបនេះបានឲ្យដឹងថា The Blue Sky Tower បានសាងសង់នៅ ទីតាំងល្អ ប្រសើរ គឺឋិតនៅតំបន់ទេសចរណ៍តែម្តង ចំពោះអតិថិជនអាចទិញសម្រាប់ស្នាក់នៅ នាពេលលំហែ កាយ ឬសម្រាប់វិនិយោគបន្ត ដែលគម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ។
ខុនដូកម្ពស់ ១៨ជាន់នេះ មានបន្ទប់ស្នាក់នៅសរុបចំនួន ១៨២យូនីត និងជាបណ្តុំនៃ ផ្សារទំនើប កន្លែងហាត់ប្រាណ អាងហែលទឹក បន្ទប់ស្នាក់នៅ និងកាស៊ីណូ ជាដើម។
សំណង់នៃអគារមានលក្ខណៈរាងជាជណ្តើរ ដោយសាងសង់ដេញពីអគារកម្ពស់ ១២ជាន់ ១៥ជាន់ ដល់ ១៨ជាន់។
គួរបញ្ជាក់ថា គម្រោងនេះមានទីតាំងនៅជិតផ្សារលើ នៃកណ្តាលក្រុងព្រះសីហនុ៕

មតិយោបល់