ព័ត៌មានជាតិ

First News៖ម៉ូតូវីវ៉ាជិះលឿនដល់ផ្លួវកោងជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ បុរសម្នាក់របួសធ្ងន់និងក្មេង២នាក់របួសស្រាល

កំពង់ធំ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ឌុបស្ត្រីម្នាក់រួមនឹងក្មេងតូចៗ២នាក់ទៀតនៅខាងក្រោយ មកដល់ចំណុចកើតហេតុ ទំនងជាមិនដឹងច្បាស់ពីស្ថានភាពផ្លូវ ត្រង់ចំណុចផ្លូវកោង ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង រហូតបណ្តាលឲ្យស្ត្រីម្នាក់ដួលបាក់កស្លាប់យ៉ាងអាណោចអាធ័មទាំងកណ្តាលថ្ងៃ ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ រីឯក្មេងៗរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឃុំបាក់ស្នារ ស្រុកបារាយ ខេត្តកំពង់ធំ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់