ព័ត៌មានជាតិ

លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) មានកម្មករសរុប ៥៣ នាក់ ឆ្លងកូវីដ១៩

នៅវេលាម៉ោង ៩ៈ០០នាទីព្រឹក ថ្ងៃ សុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣ នាក់ ដែលមានទីតាំង ស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថាទីតាំងនេះ មានករណី រកឃើញ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ សរុបចំនួន (៥៣នាក់) ជាកម្មករ ធ្វើការក្នុងឃ្លាំងស្តុកទំនិញភេសជ្ជះ ខារ៉ាបាវ ដែលបានពាក់ព័ន្ធជាមួយ ឈ្មោះ ជាម ដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាជនអនាថា ដែលបានស្លាប់ដោយសារ កូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលមានទីតាំង ស្ថិតនៅទីតាំងជិតឃ្លាំងនោះផ្ទាល់ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានដឹកនាំធ្វើការហុំព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាម ហាមមិនអោយបងប្អូនប្រជាពលរដ្ឋដែរនៅក្បែរនោះនិងអ្នកឆ្លងកាត់មានការប៉ះពាល់បានឡើយ ម្យ៉ាងវិញទៀតអ្នកដែរបានពិនិត្យរួចហើយ(ធ្វើតេស្ត)គឺតំរូវអោយធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បន្តទៀតក្នុងមូលដ្ឋានសង្កាត់ផងដែរ ។
ប្រភព: រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ

មតិយោបល់