ព័ត៌មានជាតិ

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបើកប្រតិបត្តិការដើម្បីបោសសំអាតក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ពីតំបន់ជនបទក្នុងខេត្ត Diyala

យោធាអ៊ីរ៉ាក់បាននិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបើកប្រតិបត្តិការដើម្បីបោសសំអាតក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ពីតំបន់ជនបទក្នុងខេត្ត Diyala ភាគខាងកើត។

កម្លាំងចម្រុះមកពីកងទ័ពអ៊ីរ៉ាក់ នគរបាល និងកងកំលាំងប្រដាប់អាវុធបានជំរុញឲ្យចូលតំបន់កសិកម្មមួយនៅខេត្ត Diyala មានចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រភាគឥសាននៃរដ្ឋធានីបាដាត ដើម្បីចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅតែសកម្មនៅក្នុងតំបន់វាលខ្សាច់ Anbar ដ៏ធំល្វឹងល្វើយដែលលាតសន្ធឹងដល់ ព្រំដែន ជាមួយប្រទេសស៊ីរី ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត ជាទីដែលក្រុមរដ្ឋអ៊ីស្លាមជ្រៀតចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ព្រំ ដែនក្នុងបំណងប្រមូលផ្តុំនៅក្នុងប្រទេសនេះម្តងទៀត។

 

 

មតិយោបល់