ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនក្រុមចាប់ជម្រិតជនជាតិចិនម្នាក់ និងខ្មែរម្នាក់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់របស់លោកតំណាងអយ្យការ ខៀវ ផល្លា និងត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅកាន់ពន្ធនាគារព្រៃស កាលពីវេលាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
ជនសង្ស័យដែលចាប់ខ្លួននោះម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាចុងភៅ ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។
សូមបញ្ជាក់បន្ថែមថា ករណីជនជាតិចិនចាប់ជាជនចិនដូចគ្នាជំរិតទារប្រាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចសម្លាប់ជនរងគ្រោះដឹកសាកសពយកទៅទម្លាក់ចោលនៅទឹកទន្លេរអ្នកលឿង ហើយសពនោះបានអណ្តែតមកដល់ស្រុកលើដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ មេសា ២០១៧ មុនចូលឆ្នាំប្រពៃណីខ្មែរ១ថ្ងៃ ។ លុះនៅរសៀលថ្ងៃទី២០ មេសា នេះ ត្រូវបានសមត្ថកិច្ចសហការចាប់ខ្លួនឧក្រិដ្ឋជនជាជនដៃដល់២នាក់ ដែលទៅលាក់ខ្លួននៅខេត្តព្រះសីហនុ ។ជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាចុងភៅ ម្នាក់ឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ៕
https://youtu.be/5PrIP3RDLcY
មតិយោបល់