ភ្នំពេញៈ យោងតាមសេចក្តីជូនរបស់ របស់អគ្គិសនីកម្ពុជា តាមរយៈផេកផ្លូវការ បានឲ្យដឹងថា ខណៈនេះ មានការដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2-F4A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំណុចគល់ស្ពានច្បារអំពៅខាងកើត សង្កាត់ច្បារអំពៅ រហូតដល់ រោងចក្រស្រាបៀរថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មូលហេតុ ត្រូវបានខាងអគ្គិសនីបញ្ជាក់ថា គឺដោយសារមានកំហូចតំណរក្បាលកាបខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) រហូតដល់ម៉ោង៧យប់ ទើបបងប្អូនប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់វិញជាធម្មតា៕
មតិយោបល់