ភ្នំពេញៈ បុរសម្នាក់បានដេកស្លាប់នៅនិងកន្លែង ដោយមិនដឹងពីមូលហេតុ។
ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើល នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧ ដោយមិនដឹងពីមូលហេតុនោះឡើយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឈឹម ដារ៉ា អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិចំបក់គោង ឃុំ កំពុងចក ស្រុករំដួល ខេត្តស្វាយរៀង សព្វថ្ងៃរស់នៅ រាជធានីភ្នំពេញ បានដេកស្លាប់នៅនឹងកន្លែង ដែលស្ថិតនៅ ផ្ទះលេខ ៣០ ផ្លូវលេខ៨២ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុ សាកសពបុរសខាងលើ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ស្រះចក កំពុងធ្វើកោសល្យវិច័យ រួចប្រគល់ឲ្យបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់