ព័ត៌មានជាតិ

ករណីឃាតកម្ម! សាហាវណាស់ ប្ដីកាប់ប្រពន្ធស្លាប់ក្នុងថ្លុងឈាម រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ បន្សល់ទុកកូនប្រុសម្នាក់ ឲ្យនៅកំព្រា

កំពង់ធំៈ កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃ២១​ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីឃាតកម្មមួយ។

ដោយបុរសជាប្តី បានយកកាំបិត កាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម បន្ទាប់មកបានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកកូនប្រុសម្នាក់ ឲ្យរស់នៅកំព្រាឯកកោ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពជូនក្រុមគ្រួសារយកទីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់