ព័ត៌មានជាតិ

ប៉េអឹមចាប់ខ្លួនសកម្មជនចែកចាយគ្រឿងញៀន៣នាក់

ព្រះសីហនុ: កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន មាន ទី១.ឈ្មោះ សាយ ចន្រ្ទា ភេទប្រុស អាយុ២៣ឆាំ្ន មុខរបរបើកឡាន មានទីលំនៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ទី២.ឈ្មោះ អៀម រ៉ាវេត ភេទប្រុស អាយុ២៧ឆាំ្ន មុខរបរបើកឡាន មានទីលំនៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៣.ឈ្មោះ សុខ ឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិត្រាច ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរសាធារញឿនខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ថ្នាំញៀនម៉ាទឹកកក ចំនួន១កញ្ចប់ធំ មានទម្ងន់៨.២ក្រាម ទូរស័ព្ទ៣គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង លុយខ្មែរ១៥0.000៛(ដប់ប្រាំម៉ឺនរៀល) និងម៉ូតូ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៣ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

photo_2016-05-17_20-15-08photo_2016-05-17_20-15-06 photo_2016-05-17_20-15-15

មតិយោបល់