ព័ត៌មានជាតិ

​​ម៉ាឡេស៊ី៖ ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ ៥៧២,៣៥៧​នាក់ និង​ស្លាប់​ចំនួន ២,៧៩៦​នាក់

​​ម៉ាឡេស៊ី៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក Adham Baba បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ ទី​៣១​ ខែ​ឧសភា​ថា សព្វថ្ងៃ​ទារក ​និង​កុមារ​សរុប​ចំនួន​ ៨២,៣៤១​នាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ COVID-19។​

​លោក​វេជ្ជបណ្ឌិត Adham បាន​និយាយ​ថា​ ករណី​ឆ្លង​ចំនួន ១៩,៨៥១​នាក់​ជា​កុមារ​អាយុ​ក្រោម ​៤​ឆ្នាំ និង​ករណី​ឆ្លង​ចំនួន ៨,២៣៧​នាក់​ទៀត​គឺ​កុមារ​មាន​អាយុ​ចាប់ពី​ ៥ឆ្នាំ​ទៅ​ ៦​ឆ្នាំ។​ ករណី​ឆ្លង​សរុប​ចំនួន ២៦,៨៥១​នាក់​ជា​កុមារ​អាយុ​ចន្លោះ​ពី ​៧​ឆ្នាំ​ដល់ ​១២​ឆ្នាំ ចំណែក​ឯ​ករណី​ឆ្លង​ចំនួន ២៧,៤០២​នាក់​ទៀត​គឺ​មនុស្ស​អាយុ ​១៣​ឆ្នាំ​ដល់ ​១៧​ឆ្នាំ​។

លោក​បាន​បន្ថែម​ថា ​ពុំ​មាន​កុមារ​ណា​ម្នាក់​ចូល​សម្រាក​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ទេ​។​ កាលពី​ថ្ងៃ​ចន្ទ ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19 ​ចំនួន ៦,៨២៤​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ ៥៧២,៣៥៧​នាក់ និង​ស្លាប់​ចំនួន ២,៧៩៦​នាក់​៕

 

មតិយោបល់