ភ្នំពេញៈ បុរសម្នាក់ បានរត់មកដេកដួលនៅចំណុចច្រកចូលផ្សារសូរិយាម៉ល បន្ទាប់ពីមានករណីហិង្សា ត្រូវភាគីម្ខាងទៀតចាក់នឹងកាំបិតបណ្តាលឲ្យរងរបួសចំចង្កេះ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោងប្រវែល៧និង១០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៥១ កែងនឹងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសម្តីរបស់បុរសជាជនរងគ្រោះឈ្មោះ អ៊ំ វិសាល ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅម្តុំទួលស្វាយព្រៃ ខណ្ឌចំការមន បានឲ្យដឹងថា មុនពេលកើតហេតុគឺគាត់បានយកលុយទៅឲ្យភាគីខាងជនបង្ក ក្នុងបំណងដើម្បីទិញគ្រឿងញៀន ខណៈនោះក៏មានទំនាស់ពាក្យសម្តីគ្នា ឈានទៅដល់ការប្រើហិង្សា ដោយភាគីខាងអ្នកលក់គ្រឿងញៀនចាក់រូបគាត់នឹងកាំបិត បណ្តាលឲ្យរបួសចំចង្កេះ ទើបគាត់រត់គេចខ្លួនមកដួលនៅចំណុចច្រកចូលផ្សារសូរិយាម៉លបែបនេះតែម្តង៕
https://youtu.be/1ZJB8XFOSAg
មតិយោបល់