ទ្វារមាសគឺជាតំបន់រសើប ហើយក៏ជាចំណុចមួយដ៏សំខាន់បំផុតនៅលើរាងកាយរបស់មនុស្សស្រីគ្រប់រូបផងដែរ។ ហេតុដូច្នេះ ការថែរក្សាទ្វារមាសជាអាទិភាពចម្បងដែលស្ត្រីត្រូវយកចិត្តទុកដាក់ឲ្យមែនទែន។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ទម្លាប់រស់នៅប្រចាំថ្ងៃ និងវិធីថែក្សារមួយចំនួនអាចមានផលអាក្រក់ដល់ទ្វារមាស ប៉ុន្តែមនុស្សស្រីភាគច្រើនធ្វើដោយមិនដឹងខ្លួននោះទេ។ តើទម្លាប់អ្វីខ្លះទៅដែលប៉ះពាល់ដល់ទ្វារមាស?
១.ស្លៀកខោក្នុងបិទជិតគ្មានខ្យល់ចេញចូល
ការស្លៀខោក្នុងបិទជិតខ្លាំងពេកគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ ធ្វើឲ្យទ្វារមាសបែកញើស ដែលជាឱកាសល្អសម្រាប់ពពួកបាក់តេរី និងរោគផ្សិតរីកលូតលាស់។ ហេតុនេះហើយ ទើបក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យស្លៀកខោក្នុងដែលផលិតពីកប្បាស ព្រោះវាអាចស្រូបយកជាតិសំណើមបានល្អ។
២.ការកោររោម
ការកោររោមបានក្លាយទៅជាទម្លាប់ធម្មតាទៅហើយ សម្រាប់មនុស្សស្រីនៅប៉ែកអឺរ៉ុប។ ប៉ុន្តែ តើអ្នកដឹងទេ? រោមនៅតំបន់នេះដើរតួនាទីជាស្រទាប់ការពារដ៏សំខាន់ ក្នុងការកាត់បន្ថយភាពកកិតនៃស្បែក និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ ហេតុនេះ ប្រសិនបើអ្នកកោររោមនៅតំបន់នេះ អាចបណ្តោលឲ្យរលាត់ស្បែក ហើយងាយនឹងឆ្លងមេរោគផ្សេងៗ។
៣.ការធ្វើអនាម័យទ្វារមាស
ជាធម្មតាអ្នកមិនគួរលាងសម្អាតតំបន់ឯកជននោះទេ ព្រោះទឹកអនាម័យខ្លះអាចបង្កឲ្យបាត់បង់តុល្យភាពនៃបាក់តេរីល្អនៅក្នុងទ្វារមាស ហើយងាយនឹងឆ្លងមេរោគផ្សិតថែមទៀត។ ដូច្នេះ អ្នកត្រូវចាំថា ទ្វារមាសមានសមត្ថភាពពីធម្មជាតិក្នុងការលាងសម្អាត និងកម្ចាត់ពពួកបាក់តេរីដោយខ្លួនឯងហើយ។
៤.ញ៉ាំអាហារផ្អែម និងហិរច្រើនពេក
ការទទួលទានជាតិស្ករ និងអាហារហិរ ហួសហេតុពេក អាចបង្កើនហានិភ័យឆ្លងមេរោគផ្សិត ព្រមទាំងធ្វើឲ្យទ្វារមាសធំក្លិនមិនល្អ។ ដូច្នេះ អ្នកគួរតែជៀសវាងទម្លាប់មួយនេះ ដើម្បីការពារកុំឲ្យមានផលប៉ះពាល់ដល់តំបន់ទ្វារមាស៕
មតិយោបល់