ភ្នំពេញៈ រថយន្តម៉ាក Nissan Frontier ពណ៍ទឹកប្រាក់មួយគ្រឿងរបស់លោក
ប៉ូលិសសក្តិ៥ម្នាក់ ស្រវឹងស្រារេចង្កូតបុកចូលកាងការពារខាងក្រោយ របស់រថយន្ត
កុងតឺន័រ បណ្តាលឲ្យរថយន្ត Nissan ដាច់កង់មុខនិងខូចខាតផ្នែកខាងឆ្វេងទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ។
ហេតុការណ៍នេះកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខបុរីញ៉ូថោនអូដឹម ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Nissan Frontier ពាក់ស្លាកលេខ 2AA-1327 បើកបរដោយបុរសជាប៉ូលិស ពាក់សក្តិ៥ម្នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត ចំណែករថយន្តមួយគ្រឿងទៀតម៉ាកកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខប្រទេសថៃ 62-2330 បើកដោយបុរសជនជាតិខ្មែររួមដំណើរជាមួយបុរសជនជាតិថៃម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ដោយសារម្ចាស់រថយន្ត Nissan មានជាតិស្រវឹងក្នុងខ្លួន បានរេចង្កូតរថយន្តមកឆ្វេងដៃ ទៅបុកនឹងកាងខាងក្រោយសម្រាប់ការពាររបស់រថយន្តកុងតឺន័រ បណ្តាលឲ្យរថយន្ត Nissanបុករះ រងការខូចខាតផ្នែកខាងឆ្វេង និងដាច់កង់មុខខាងឆ្វេងយ៉ាងដំណំទៅមុខលែងរួច។
ក្រោយពេលកើតហេតុ នគរបាលជំនាញចរាចរណ៍ខណ្ឌ បានចុះទៅដល់កន្លែងកើហេតុ ដោយខូចខាតធ្ងន់ធ្ងរម្ចាស់ភាគីទាំងសងខាងមិនព្រមព្រៀងគ្នា ទើបជំនាញធ្វើការវាស់វែងយកមករក្សាទុកនៅផ្នែកចរាចរណ៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់