ព័ត៌មានជាតិ

First News៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅហួសវត្តស្លែង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តចំនួន២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២រងការខូចខាតស្ទើរទាំងស្រុង និងបណ្តាឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៦ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់