ព័ត៌មានជាតិ

ជិះម៉ូតូលឿនដូចហោះ បុករបាំងថ្មចែកទ្រូងផ្លូវ បោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ: យុវជនម្នាក់បានបែកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿលឿន មិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១២ និង១០នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចរោងចក្រទឹកដោះគោ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះ សម្បត្តិ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបចាក់ភ្លេង ក្នុងក្លឹបស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 GV6384 ធ្វើដំណើរពីត្បូងទៅជើង
ទៅត្បូងក្នុងយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញខណ្ឌ ចុះធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុក រង់ចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ឲ្យទៅវិញ៕

មតិយោបល់