ព័ត៌មានអន្តរជាតិ

ជាថ្មីម្ដងទៀត! កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោង ប៉ុន្តែត្រូវបរាជ័យ

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានទទួលបរាជ័យលើការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប កាលពីថ្ងៃសៅរ៍ ចេញពីតំបន់ភាគខាងជើងនៃរដ្ឋធានីរបស់ខ្លួន ហើយបើតាមយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា បើទោះជាមានការដាក់សម្ពាធយ៉ាងខ្លាំងពីអាមេរិក និងសម្ព័ន្ធមិត្តចិនយ៉ាងណាក៏ដោយ ក៏កូរ៉េខាងជើងនៅតែផ្គើនបន្តកម្មវិធីនុយក្លេអ៊ែរ និងសាកល្បងតេស្តមីស៊ីល។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

ការធ្វើតេស្តនេះ បានកើតឡើងខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានព្រមានអង្គការសហប្រជាជាតិថា បើសិនជាបរាជ័យ ក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង នឹងអាចនាំឲ្យមានផលវិបាកនៃមហន្តរាយ។

សូមជំរាបថា មន្ត្រីកូរ៉េខាងត្បូង និងអាមេរិក បាននិយាយថា ការធ្វើតេស្តថ្មីនេះ គឺមិនទទួលបានជោគជ័យនោះទេ ហើយវាជាការធ្វើតេស្តមីស៊ីលបន្តបន្ទាប់លើកទីបួនហើយ ដែលទទួលបរាជ័យចាប់តាំងពីខែមីនាកន្លងមក៕

មតិយោបល់