ព័ត៌មានជាតិ

គ្រោះធម្មជាតិ២ករណីនៅកន្លែងផ្សេងគ្នា បណ្តាលឲ្យផ្ទះពលរដ្ឋខូចខាត និងសត្វក្របីងាប់២ក្បាល

កំពង់ធំ: ថ្ងៃច័ន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានករណីខ្យល់កន្រ្តាក់០១លើក និងករណីរន្ទះបាញ់០១លើក បណ្តាលឲ្យផ្ទះពលរដ្ឋរបើកដំបូល និងសត្វក្របីងាប់២ក្បាល ។

ករណីទី១.វេលាម៉ោង១៥និង១០នាទី ស្ថិតនៅចំណុចឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់០១លើក បណ្តាលឲ្យរបើកដំបូលចំនួន០២ខ្នង ។
ករណី២.វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅចំណុចភូមិតាំងក្រសាំង (ក) ឃុំសាន់គ ស្រុកកំពង់ស្វាយ មានករណីរន្ទះបាញ់០១លើក បណ្តាលឲ្យងាប់សត្វក្របី០២ក្បាល ៕

មតិយោបល់