តាកែវៈ លោកអធិការរងស្រុកទ្រាំង បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូពេញទំហឹង បណ្តាលមនុស្ស៣នាក់របួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិគោកអំពៅ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ អូន សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ចំណែក ២នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិបងប្អូន។
លោកបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះជិះទិសដៅពីត្បូងទៅជើង ឡើងផ្លូវលេខ១២៩A ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1Q-4419 ជិះពីលិចទៅកើត ក៏បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះនឹងអ្នករួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកទោសង្រ្គោះនៅមន្ទីរពេទ្យខេតតាកែវ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នាំយកម៉ូតូទាំង២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំស្រង៉ែ ដើម្បីដោះស្រាយគ្នានាពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់