ព័ត៌មានជាតិ

រាំធុងបាសមើលមុខគ្នាចុះឡើង ផ្ទុះហិង្សាវាយគ្នាប៉្រាវ!

ពោធិ៍សាត់: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ឌីម ច្រូច ភេទប្រុស អាយុ២៥ឆ្នាំ និងទី២ឈ្មោះ ទួន សារ៉ាយ ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

មុនឈានដល់ការចាប់ឃាត់ខ្លួន នៅចំណុចកើតហេតុខាងលើ មានកម្មវិធីរាំធុងបាស ហើយជនសង្ស័យទាំង២នាក់ ក៏បានមានទំនាស់ដោយសារមើលមុខគ្នាពេលរាំធុងបាស ជាមួយជនរងគ្រោះចំនួន២នាក់ទៀតរួមមានឈ្មោះ ម៉ៅ ភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ និងទី២ឈ្មោះ ឡែន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ហើយបានយកបំពង់ទីបវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាធ្ងន់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

មតិយោបល់