ព័ត៌មានជាតិ

First News៖ មុននេះបន្តិច មានមនុស្ស២នាក់ប្តីប្រពន្ធត្រូវខ្សែភ្លើងឆក់ស្លាប់នៅចោមចៅ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធ បានឆ្លងចរន្តអគ្គិសនីពីខ្សែភ្លើងក្នុងផ្ទះ​ដែលមានទឹកលិច បណ្តាលឲ្យឆក់ស្លាប់ទាំង២នាក់ ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោង១រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់