ព័ត៌មានជាតិ

ឃាត់ខ្លួន៥នាក់ក្នុងនោះអនីតិជន២នាក់ ដកហូតថ្នាំបាន១១៤កញ្ចប់

ភ្នំពេញៈ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ បានប្រាប់ Post News ថា ជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានអនីតិជន២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ពន្ធ័នឹងរក្សាទុក ចែកចាយជួញដូរគ្រឿងញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំនុចផ្ទះលេខ៩៩ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ រោងចក្រឆ្នាំង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកមេបញ្ជាការបានបន្តថា ជនសង្ស័យទាំង៥នាក់ ទី១មានឈ្មោះ ចាន់ វិរៈ ភេទប្រុស អាយុ៣៩ឆ្នាំ, ទី២ឈ្មោះ ឡុង ស្រីណាក់ ភេទស្រី អាយុ១៥ឆ្នាំ,ទី៣ឈ្មោះ ចាន់ ស្រី ភេទស្រី អាយុ៣៦ឆ្នាំ ,ទី៤ឈ្មោះ សែត ស្រីណែត ភេទស្រី អាយុ១០ឆ្នាំ និងទី៥ឈ្មោះ កែវ សាម៉ុន ភេទស្រី អាយុ៦២ឆ្នាំ អ្នកទាំង៥នាក់ខាងលើមានមុខរបរនិងទីលំនៅមិនពិតប្រាកដ។ ក្នុងនោះដកហូតបានក្រាមសថ្លា ចំនួន១១៤កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់