Post News Media ព័ត៌មានជាតិ រថយន្តVIP ស្ល...

រថយន្តVIP ស្លាកលេខ ភ្នំពេញ 2AJ-2904 បុកម៉ូតូស្មាស់ ស្លាប់ម្នាក់យ៉ាងរន្ធត់

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តVIP មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2904 បានបុកម៉ូតូស្មាស់គ្មានស្លាកលេខ បណ្តាលឲ្យបុរសម្នាក់ឈ្មោះ សៅ ភេទប្រុស អាយុ២៨ឆ្នាំ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៥ ចន្លោះគីឡូម៉ែត្រ ៧២-៧៣ ត្រង់ចំណុចផ្លូវចូលវត្តទឹកហូត ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

Loading...