ព័ត៌មានជាតិ

Update៖ ម៉ូតូសណ្តោងរម៉ក បុករថយន្តពេញទំហឹង បញ្ចប់រឿងត្រឹមសំណង១១០ដុល្លារ

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា បុរសម្នាក់រួមទាំងអ្នករួមដំណើរជាច្រើនអ្នកនៅលើរថយន្តបានបើករថយន្តម៉ាកសាំយ៉ុងតាមផ្លូវបេតុង ផ្លូវចូលវត្តគោកបញ្ជាន់ ទិសដៅដៅពីជើងទៅត្បូង ចេញពីវត្តគោកបញ្ជាន់ឡើងផ្លូវវេងស្រេងជិតដល់ចំណុចកណ្តាល ហើយស្រាប់តែមានម៉ូតូសណ្តោងរម៉កអត់ស្លាកលេខជ្រុលចង្កូតបុកចំជញ្ជាំងនិងស្តុបរថយន្ត បណ្តាលឲ្យខូចខាតជញ្ជាំងនិងបែកស្តុបខាងក្រោយផ្នែកខាងឆ្វេងអស់១។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង ១២និង៥៣នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ទល់មុខក្លោងទ្វារវត្តគោកបញ្ជាន់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2I- 0696 បើកបរតាមផ្លូវបេតុងទិសដៅពីជើងទៅត្បូងឡើងផ្លូវវេងស្រេង លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូសណ្តោងរម៉ក១គ្រឿង ពណ៌ខៀវ អត់ស្លាកលេខ ដឹកឆ័ត្រតាំងយូឡើងរម៉កបើកបរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យមជាន់ហ្វ្រាង្គមិនទាន់ ក៏ជ្រុលទៅបុកគូទរថយន្តខាងលើចំចំហៀងខាងឆ្វេង បណ្តាលឲ្យខូចជញ្ជាំនិងបែកស្តុបរថយន្តខាងក្រោយផ្នែកខាងឆ្វេងអស់១តែម្តង។

ក្រោយពេលកើតហេតុភាគីខាងម៉ូតូសណ្តោងរម៉កសងថ្លៃជួលជុលរថយន្តចំនួន១១០ដុល្លាដើម្បីបញ្ចប់រឿង៕

មតិយោបល់