ព័ត៌មានជាតិ

Update៖បែកធ្លាយ! យុវតីម្នាក់ឆាតហៅសង្សារមកបន្ទប់សោះ ដល់ពេលបងប្រុសទាន់បែរជាចោទថារំលោភ!

ភ្នំពេញ: យុវតីម្នាក់ត្រូវបានម្តាយឪពុកនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ ក្រោយពេលម្តាយយុវតីរងគ្រោះខាងលើប្រាប់ថា មានជនល្មោភកាមម្នាក់ បានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ពុំបានសម្រេច។

បើយោងតាមសម្តីរបស់ម្តាយយុវតីរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថានៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ រូបគាត់និងប្តីបាននាំគ្នាទៅលេងស្រុកកំណើត នៅឯខេត្ត ព្រៃវែង ដោយទុកកូនស្រីគាត់ ដែលជាជនរងគ្រោះខាងលើ មានឈ្មោះ ស.រ.ស អាយុ១៥ឆ្នាំ និងកូនប្រុសគាត់ម្នាក់ទៀតឈ្មោះ សំ បារម្យ នៅបន្ទប់ជួល ផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ លុះនៅវេលាម៉ោង១និង៥០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្រាប់តែឮសម្លេងកូនស្រីគាត់ទូរសព្ទប្រាប់គាត់ថា មានគេចាប់រំលោភនាង។ ក្រោយពេលឮដំណឹងនេះភ្លាម រូបគាត់និងប្តីបានជិះម៉ូតូឌុបគ្នាត្រឡប់មកភ្នំពេញវិញទាំងយប់។

បើតាមការរៀបរាប់ពីយុវតីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានឮសម្លេងឆ្កែព្រុស ក៏បើកទ្វារចញមកមើលក៏លេចមុខជនសង្សយ័ម្នាក់ ដែលជាមនុស្សស្គាល់មុខគ្នា តែពុំស្គាល់អត្តសញ្ញាណ បានមកចាប់ឱបថើបនាង ខណ:នោះក៏បានប្រតាយប្រតប់គ្នា ស្របពេលនោះបងប្រុសនាងបានចេញមកជួយធ្វើឲ្យជនសង្ស័យផ្អើល លើកខោរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុក៏មានម៉ូតូណៃហត របស់សមត្ថកិច្ច២គ្រឿង មានគ្នា៤នាក់ បានជិះម៉ូតូមកសម្លុតបងប្រុសយុវតីរងគ្រោះ ហើយក៏ជិះម៉ូតូចេញទៅបាត់មិនដឹងជាសមត្ថកិច្ចខាងណានោះទេ។

ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យបានទទួលពាក្យបណ្តឹងពីម្តាយយុវតីរងគ្រោះរួចមកសមត្ថកិច្ចបានហៅជនដែលត្រូវគេចោទថារំលោភមកសាកសួរ ទើបបែកធ្លាយថា នារីរងគ្រោះ និងជនសង្ស័យជាសង្សារនឹងគ្នា ហើយមុនពេលកើតហេតុយុវតីរងគ្រោះ បានឆាតតាមហ្វេសប៊ុក ហៅយុវជនខាងលើនេះ ចេញមកជួបគ្នានៅមុខបន្ទប់។ ចៃដន្យបងប្រុសខាងស្រីឃើញបែបនេះ ក៏ចោទប្រកាន់ខាងប្រុសតែម្តងទៅ។ ចំណែកស្នាមជាំភ្លៅ និងដៃមុខរបស់យុវតីខាងលើនេះ គឺបងប្រុសនាងបានវាយបង្ខំឲ្យប្អូនស្រីប្តឹងសមត្ថកិច្ច ដោយសារតែរូបនាងមិនព្រមប្តឹង៕

មតិយោបល់