ព័ត៌មានជាតិ

ផ្ទុះកំប៉ុងហ្គាស ឆេះរោងសិប្បកម្មនៅក្រុងក្រចេះ គិតជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារ

ក្រចេះ: លោកអធិការក្រុងក្រចេះ បានប្រាប់ Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះរោងសិប្បកម្ម មួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពរដ្ឋ រួមនឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើការបាញ់ពន្លត់។

ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែ ស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

សមត្ថកិច្ចបានបន្ថែមថា ម្ចាស់រោងសិប្បកម្មខាងលើនេះមានឈ្មោះ ហេង ស្រុង ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ក្នុងនោះដែរ អគ្គិភ័យបានបំផ្លាញរោងសិប្បកម្ម ដែលមានទំហំ ៨ម៉ែត្រ គុណនឹង២០ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ឆេះអស់ទាំងស្រុង បើគិតជាទឹកប្រាក់សរុប ជាង ១ម៉ឺនដុល្លារ និងប្រើប្រាស់រថយន្តចំនួន៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១៥គ្រឿង ទើបអគ្គិភ័យនេះរលត់ទៅវិញ តែមិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការផ្ទុះកំប៉ុងហ្គាស៕

មតិយោបល់