ព័ត៌មានជាតិ

រំលោភរួច អារករសំលាប់ បន្ទាប់មករត់ទៅចងករខ្លួនឯងស្លាប់បានសំរេចដែរ

(មណ្ឌលគិរី)៖ ហេតុការណ៏នេះបានកើតនៅវេលាម៉ោង ០៧ និង ៥៧នាទីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។ បេីយេាងតាមសំដី នគរបាលស្រុកកោះញែកបានឲ្យដឹងថា មានករណីបុរសជនជាតិភ្នង ម្នាក់បាន រំលោភទៅលេីអនិតិជនជាជនជាតិវៀតណាម នៅក្នុងខ្ទមខណ:ឪពុកម្ដាយនាងចេញធ្វេីការបាត់។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមៗពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍នៅជិតនោះ កំលាំងប៉ុស្តិ៍រដ្ឋបាលស្រែហ៊ុយ និងកំលាំងជំនាញព្រហ្មទណ្ឌស្រុកកោះញែក បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ។ នៅពេលកំលាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ និងបច្ចេកទេសចុះទៅពិនិត្យបានឃើញ ជនរងគ្រោះឈ្មោះង្វៀង ជីវ៉ាង ភេទ ស្រីអាយុ១២ ឆ្នាំ ជនជាតិវៀតណាមត្រូវបាន ជនសង្ស័យរំលោភរួចសំលាប់ដោយអារករនឹងកាំបិតមុតចំនួន ៣កន្លែង ដាច់បំពង់ករបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ រីឯជនសង្ស័យឈ្មោះត្រែក ខ្វាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិភ្នង មុខរបរជាកសិករ ក្រោយពីធ្វើសកម្មភាពចាប់រំលោភរួច បានឡើងទៅចងករខ្លួនឯងភ្ជាប់នឹងមេដំបូលរោងដោយប្រើខ្សែនីឡុងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង៕12921096_1044057765654273_1420894785_n12939617_1044057662320950_1994034465_n 12957330_1044057725654277_835428060_n 12957384_1044057435654306_1374296984_n 12966819_1044057702320946_1768123477_n

មតិយោបល់