(ក្រចេះ)៖ ពលរដ្ឋរស់នៅតាមបណ្ដោយដងទន្លេមេគង្គខេត្តក្រចេះ បានប្រទះឃើញសត្វផ្សោតងាប់ ១ក្បាល មានទម្ងន់ជាង ១០០គីឡូក្រាម អណ្ដែតតាមច្រាំងទន្លេនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៥ មេសា។ បេីតាមសំដីរៀបរាប់របស់ លោក ម៉ុក ពន្លឺ ជាប្រធានឆ្មាំ មេីលសត្វផ្សោតនៅទីនោះផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា មន្ត្រីជំនាញនៅមិនទាន់រកឃើញពីមូលហេតុនៃការងាប់របស់សត្វផ្សោតនោះទេ ប៉ុន្តែគេអាចសន្និដ្ឋានថា ត្រីផ្សោតនោះមានអាយុជាង ២០ ឆ្នាំ តាមការសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីវ័យរបស់វាចាស់ស្លាប់ រីម្យ៉ាងទៀតអាចបណ្ដាលមកពីការផ្លាស់ប្ដូរនៃជំរៅទឹកកន្លែងវារស់នៅក៏ថាបាន។ លោក ម៉ុក ពន្លឺ បន្ថែមថា សត្វផ្សោតនៅតាមដងទន្លេមេគង្គខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បច្ចុប្បន្ន នៅសល់ប្រមាណ ៨០ក្បាល ក្នុងនោះ ៦៥ក្បាលនៅខេត្តក្រចេះ។ ខាងមន្ត្រីអភិរក្យរបស់គំរេាង WWF ការពារសត្វផ្សោតខេត្តក្រចេះ រួមទាំងមន្ត្រីជំនាញផ្សេងៗទៀត កំពុងយកចិត្តទុកដាក់បន្ថែមទៅលេីសត្វផ្សោតផ្សេងទៀត ដែលរស់នៅជុំវិញតំបន់កាពារសត្វផ្សោត ដេីម្បីមានវិធីបង្ការជួយសង្គ្រោះឲ្យទាន់ពេលវេលាផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់