ព័ត៌មានជាតិ

ទាស់សំដីគ្នារឿងលក់ដូរបង្កហឹង្សាមនុស្ស៦នាក់ព្រួតវាយស្ត្រីម្នាក់បណ្តាលឲ្យរងរបួសដៃ

(ភ្នំពេញ​)៖ ស្រ្តីជាអាជីវកម្នាក់រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ បន្ទាប់ពីមានអាជីវករ ៦នាក់ទៀតក្នុងនោះមានប្រុស ២នាក់បានព្រួតវាយបណ្តាលឲ្យរងរបួសដៃ ដោយសារតែមានទំនាស់ក្នុងរឿងលក់ដូរ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​ ៣ និង ៣០នាទី​ រសៀល​ថ្ងៃ​ទី ​០៥ ខែមេសា​ឆ្នាំ ​២០១៦ នៅផ្សារជម្ពូវ័ន​ ផ្លូវជាតិ​លេខ ៤​ ភូមិជម្ពូវ័ន​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​។ ជនបង្កទាំងនោះទី១ ឈ្មោះនឿន​ ភេទប្រុស​ ទី២ ឈ្មោះវណ្ណា​ ភេទប្រុសទី៣ ឈ្មោះស្រី​ ណា​ ភេទស្រីទី៤ ​ឈ្មោះ​ ស្រីមាន ភេទស្រី និង ២នាក់ទៀតនៅមិនទៀតស្គាល់ឈ្មោះនោះទេ​ បានព្រួតគ្នាវាយទៅលើស្ត្រីរងគ្រោះខាងលើ។ តាមសំដីស្រ្តីរងគ្រោះឈ្មោះហ៊ី​ ចន្ថា​ ភេទស្រីអាយុ ៣២ឆ្នាំ​ មុខរបរលក់ម្ជូ​រនៅកន្លែងកើតហេតុ​ ស្នាក់បុរីសែនមនោរម្យ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ​ បានឲ្យដឹងថារួបគាត់ និងក្រុុមជនបង្កដែលលក់នៅជិតគ្នាធ្លាប់មានទំនាស់ជាមួយគ្នាជាយូមកហើយ លុះរហូតមកដល់វេលាកើតហេតុក៏បង្កជម្លោះពាក្យសំដីគ្នាម្តងទៀតរហូតដល់ក្រុមភាគីម្ខាងទៀតលើកគ្នាមកព្រួតវាយបណ្តាលឲ្យរបួសដៃខាងស្តាំ ទើបរូបគាត់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយរកយុត្តិធម៍។ ក្រោយពេលកើតសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការឃាត់ជនបង្កទាំង ៦នាក់ ដើម្បីធ្វើការសួរនាំ។ សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួររួច ភាគីខាងក្រុមបង្កបានសងថ្លៃជំងឺចិត្តចំនួន ៥០ម៉ឺនរៀលដើម្បីបញ្ចប់រឿង៕12953203_1044074152319301_1069810244_o

មតិយោបល់