ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងស្រាចុះមុជទឹក បណ្តាលឲ្យលង់ស្លាប់

តាកែវ: លោកអធិការរងស្រុកទ្រាំង បានប្រាប់ Post News ថា មានករណី បុរសម្នាក់លង់ទឹកស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅក្នុងស្ទឹង ស្ថិតក្នុងភូមិព្រៃផ្តាវ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ ស្រី ប៊ុនថន អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះ យឹម ផា អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរធ្វើស្រែ។

លោកអធិការបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ មកពីស្រវឹងស្រា ហើយបានចុះមុជទឹក បានលង់ទឹកស្លាប់។

ក្រោយពីកើតហេតុ កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ពិនិត្យសាកសពការបំភ្លឺពីគ្រួសារ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកពិតមែន៕

មតិយោបល់