បាត់ដំបងៈ លោកវរសេនីយ៍ទោ ផង សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់Post Newsថា មានករណីក្មេងលង់ទឹក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមទី៩ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ រស់ ភារី ភេទស្រី អាយុ៣ឆ្នាំ ជាកូនបង្កើតរបស់ឈ្មោះ អាត រស់ ស្នាក់នៅភូមិឃុំកើតហេតុ។
លោកអធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ពីមូលហេតុ ដោយសារជនរងគ្រោះបានទៅងូតទឹកក្នុងធុងជ័រក្នុងបន្ទប់ទឹក ខណៈនោះក្មេងស្រីរងគ្រោះក៏បានលង់ទឹកក្នុងធុងជ័រ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ ទើបសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
រួចប្រគល់សាកសពមកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់