សៀមរាប៖ ដើម្បីលើកស្ទួយនូវគុណតំលៃនំបង្អែម ដែលជាស្នារដៃរបស់ខ្មែរ ឲ្យភ្ញៀវអន្តរជាតិបាន ស្គាល់ពីរស់ជាតិនំបង្អែមខ្មែរដ៏ឆ្ងុយឆ្ងាញ់ ដែលត្រូវបានដាក់តាំងពិព័រណ៍នៅក្នុងព្រលានយន្តហោះអន្តរជាតិ សៀមរាបនៅព្រឹកថ្ងៃទី ១២ខែសីហាឆ្នាំ២០១៥។លោក ស្រី តែវ ដែលជាជនជាតិថៃរស់នៅអូស្ត្រាលី បានឲ្យដឹងថា នំបង្អែមខ្មែរនេះពិតជាមានរស់ជាតិឆ្ងុយឆ្ងាញ់ពិសារ ថែមទាំងក្រអូប ពិសារហើយធ្វើឲ្យចាប់អារម្មណ៍ ចង់តែពិសារទៀត ជាទូទៅនៅប្រទេសថៃ ក៏មាននំបង្អែមប្រភេទនេះដែរ គឺស្រឌៀងគ្នាបន្តែនំនៅទីនេះ គឺមានរស់ជាតិឆ្ងាញ់ណាស់និងអគុណចំពោះក្រុមហ៊ុនដែលបានធ្វើនំបានឆ្ងាញ់។
លោក ដេវិត សញ្ញាតិអូស្ត្រាលី បានបញ្ជាក់ថា ពិតជាគួអោយភ្ញាក់ផ្អើលណាស់ ខណ ពេលដែលលោក បានភ្លក់រស់ជាតិនំ បង្អែម ដែលជាស្នារដៃរបស់ប្រជាជនខ្មែរ ហើយកម្ររនឹងបានជួបប្រទះណាស់ និងពិបាក់ក្នុងការរកទិញនំដែលមានរស់ជាតិឆ្ងាញ់បែបនេះ កន្លងមកលោកធ្លាប់តែ ពិសារតែនំកញ្ចប់ និងនំប៉័ង តែពេលនេះនំពិតជាឆ្ងាញ់ណាស់។លោក ស្រី. កាត ឡាឡែន ប្រធានភោជនីយ៍ដ្ឋានព្រលានយន្តហោះអន្តរជាតិ សៀមរាបបានឲ្យដឹងថា គោលបំណងក្នុងការតាំងពិព័រណ៍នំបង្អែម ដែលត្រូវបានធ្វើឡើងដោយ ស្នាដៃខែ្មរ និងជានំដែលមានមកជាយូរណាស់មកហើយ និងជាទំនាមទំលាប់ប្រពសណីខ្មែរ ធ្វើនំនេះក្នុងពិធីបុណ្យផ្សេងៗ និងធ្វើនំសម្រាប់ពិសារក្នុងគ្រួសារ ទើបចង់ផ្សព្វផ្សាយនំបង្អែមទាំងនេះ ឲ្យភ្ញៀវអន្តរជាតិឲ្យបានស្គាល់និងបាន ភ្លក់នូវរស់ជាតិ ក៏ដូចជាការផ្សព្វផ្សាយបន្ត ។លោក ស្រីបានបញ្ជាក់ថា ការដាក់ពិព័រណ៍នំបង្អែមនេះ សង្កេតឃើញថា មានការចាប់អារម្មណ៍ ពីភ្ញៀវអន្តរជាតិជាច្រើន ក្នុងការចូលភ្លក់រស់ជាតិនំ ក៏ដូចជាការទិញទៅពិសារ មិនតែប៉ុណ្ណោះអ្នកខ្លះបានទិញយកទៅផ្ញើរទៅបងប្អូនសាច់ញាតិ នៅឯផ្ទះមុនពេលឡើងយន្តហោះ ដោយឡែកការតាំងពិពណ៌នំបង្អែមនេះជាលើកដំបូងនៅនេះ ហើយនិងរៀបចំបន្តទៀតជារៀងរាល់ឆ្នាំក្នុងខែសីហារវាងថ្ងៃតី១២រហូតដល់ថ្ងៃទី១៨ក្នុងរយះពេលមួយអាទិត្យ៕
ព័ត៌មានជាតិ
មតិយោបល់